facebooklike

Pages

Powered by Blogger.

Tuesday, February 5, 2013

ការវាយ ប្រហារផ្លូវ អាកាស អ៊ីស្រាអែល ធ្វើឲ្យវិបត្តិ នៅស៊ីរីកាន់ តែយ៉ាប់

ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយ នៅថ្ងៃអង្គារ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៣ នេះថា ការវាយប្រហារតាមផ្លូវ អាកាសពីសំណាក់យោធា អ៊ីស្រាអែលទៅលើ មជ្ឈមណ្ឌលស្រាវជ្រាវ យោធាស៊ីរី កាលពីពេលថ្មីៗនេះ បានបង្កឡើងនូវភាព ស្មុគស្មាញយ៉ាង ខ្លាំងទៅលើវិបត្តិនៅប្រទេសស៊ីរី ដែលកំពុងតែយ៉ាប់ យ៉ឺនស្រាប់ ផងនោះ ហើយមិនទាន់មាន សញ្ញាថា អាចបញ្ចប់បាននោះទេ ក្នុងរយៈពេលជិត ២ឆ្នាំកន្លង ទៅនេះ។
កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ លោករដ្ឋមន្ត្រីការពារជាតិស៊ីរី ហ្វេដ ចាស្សេម អាល់ ហ្វ្រេច បាននិយាយថា ប្រទេស អ៊ីស្រាអែល បានបើកការវាយប្រហារកាលពីពុធសប្តាហ៍មុន ដោយ រួមសហការណ៍ជាមួយក្រុមឧទ្ទាម នៅប្រទេសស៊ីរី ក្នុងការវាយប្រហារកងកម្លាំងរដ្ឋាភិបាល ដែលមានមូលដ្ឋាននៅក្នុងទឹកដីស៊ីរី។
ចំពោះ មជ្ឈមណ្ឌល ស្រាវជ្រាវយោធាស៊ីរីនោះដែរ ស្ថិតនៅក្នុងតំបន់ជូមរ៉ាយ៉ា ជាយភាគពា័ព្យ នៃរដ្ឋធានីដាម៉ាស នោះ ត្រូវបានក្រុមឧទ្ទាមប៉ុនប៉ងវាយប្រហារកាន់កាប់ជាយូរណាស់ មក ហើយ បន្ទាប់ពីពួកគេ បានបរាជ័យនៅទីនោះជាច្រើនលើក ហើយបន្ទាប់មកទៀតក៏មានការ វាយប្រហារពីសំណាក់ យន្តហោះចម្បាំងរបស់អ៊ីស្រាអែលតែម្តង។ រដ្ឋមន្ត្រីការពារជាតិស៊ីរី បានអះអាងបន្ថែមទៀត ថា ខ្លួននឹងចាត់ វិធានការគ្រប់បែបយ៉ាងដើម្បីការពារស្ថានប័ន ទាំងអស់នៅទូទាំងប្រទេស។

គួរបញ្ជាក់ផងដែរថា ភាគីគាំទ្ររដ្ឋាភិបាលស៊ីរី ទាំងឡាយបានបង្ហាញក្តីព្រួយបារម្ភថា ទង្វើ របស់អ៊ីស្រាអែលដែលធ្វើឡើងកាលពីពេលថ្មីៗនេះទៅលើប្រទេសស៊ីរី បានបង្កឲ្យស្ថានការ ណ៍នៅក្នុងវិបត្តិស៊ីរីកាន់តែអាក្រក់បន្ថែមទៀត ហើយវាក៏ប្រឆាំងយ៉ាងធ្ងន់ធ្ងរផងដែរទៅនឹង សេចក្តីថ្លែងការណ៍រួមរបស់អន្តរជាតិដោយអំពាវនាវឲ្យដោះស្រាយបញ្ហាស៊ីរី ដោយសន្តិភាព និង បញ្ឈប់ការវាយប្រហារគ្នាជាបន្ទាន់នោះ។ ដោយឡែកប្រទេសអ៊ីរ៉ង់ ដែលជាអ្នកគាំទ្ររបប អាស្សាដ បានចេញមុខថ្កោលទោសអ៊ីស្រាអែលជុំវិញបញ្ហានេះ៕

BitTorrent

BitTorrent គឺជាកម្មមួយ ដែលសំរាប់ដោនឡូត ដូចជាៈ ចំរៀង Software ជាដើម...........។​
ជាពិសេស កម្មវិធីប្រភេទនេះ ងាយស្រួល ក្នុងការដោតកម្មវិធី ប៉ុន្ដែ កម្មវិធី BitTorrent មិនសូវពេញនិយម ដូច Internet Download Manager។