កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ លោករដ្ឋមន្ត្រីការពារជាតិស៊ីរី ហ្វេដ ចាស្សេម អាល់ ហ្វ្រេច បាននិយាយថា ប្រទេស អ៊ីស្រាអែល បានបើកការវាយប្រហារកាលពីពុធសប្តាហ៍មុន ដោយ រួមសហការណ៍ជាមួយក្រុមឧទ្ទាម នៅប្រទេសស៊ីរី ក្នុងការវាយប្រហារកងកម្លាំងរដ្ឋាភិបាល ដែលមានមូលដ្ឋាននៅក្នុងទឹកដីស៊ីរី។
ចំពោះ មជ្ឈមណ្ឌល ស្រាវជ្រាវយោធាស៊ីរីនោះដែរ ស្ថិតនៅក្នុងតំបន់ជូមរ៉ាយ៉ា ជាយភាគពា័ព្យ នៃរដ្ឋធានីដាម៉ាស នោះ ត្រូវបានក្រុមឧទ្ទាមប៉ុនប៉ងវាយប្រហារកាន់កាប់ជាយូរណាស់ មក ហើយ បន្ទាប់ពីពួកគេ បានបរាជ័យនៅទីនោះជាច្រើនលើក ហើយបន្ទាប់មកទៀតក៏មានការ វាយប្រហារពីសំណាក់ យន្តហោះចម្បាំងរបស់អ៊ីស្រាអែលតែម្តង។ រដ្ឋមន្ត្រីការពារជាតិស៊ីរី បានអះអាងបន្ថែមទៀត ថា ខ្លួននឹងចាត់ វិធានការគ្រប់បែបយ៉ាងដើម្បីការពារស្ថានប័ន ទាំងអស់នៅទូទាំងប្រទេស។
គួរបញ្ជាក់ផងដែរថា ភាគីគាំទ្ររដ្ឋាភិបាលស៊ីរី
ទាំងឡាយបានបង្ហាញក្តីព្រួយបារម្ភថា ទង្វើ
របស់អ៊ីស្រាអែលដែលធ្វើឡើងកាលពីពេលថ្មីៗនេះទៅលើប្រទេសស៊ីរី
បានបង្កឲ្យស្ថានការ ណ៍នៅក្នុងវិបត្តិស៊ីរីកាន់តែអាក្រក់បន្ថែមទៀត
ហើយវាក៏ប្រឆាំងយ៉ាងធ្ងន់ធ្ងរផងដែរទៅនឹង
សេចក្តីថ្លែងការណ៍រួមរបស់អន្តរជាតិដោយអំពាវនាវឲ្យដោះស្រាយបញ្ហាស៊ីរី
ដោយសន្តិភាព និង បញ្ឈប់ការវាយប្រហារគ្នាជាបន្ទាន់នោះ។ ដោយឡែកប្រទេសអ៊ីរ៉ង់
ដែលជាអ្នកគាំទ្ររបប អាស្សាដ បានចេញមុខថ្កោលទោសអ៊ីស្រាអែលជុំវិញបញ្ហានេះ៕

0 comments:
Post a Comment